ត្រឡប់ក្រោយ

ព្រះមហាក្សត្រសង្ឃឹមថា រដ្ឋសភា នឹងបន្តដោះស្រាយបញ្ហាប្រឈម ដើម្បីធានាស្ថិរភាព នយោបាយ

 

- - - - - - - - - - - - - - - - - 

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានក្តីសង្ឃឹមថា រដ្ឋសភានឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈម ចំពោះមុខបន្តទៀត ដើម្បីធានាបាននូវសង្គម មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ព្រះរាជសារព្រះមហាក្សត្រដែលអានដោយ លោក ហេង សំរិន ក្នុងឱកាសបើកបវេសនការ នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា “ខ្ញុំមានសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុងឧត្តម ជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូល ​នឹងបន្តខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រឈម ចំពោះមុខ បន្តទៀត ដើម្បីសម្រេចឲ្យបាន នូវទិសដៅរួមជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយ ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម”។ ព្រះរាជសារបន្តថា ការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ គឺការធ្វើឲ្យសេដ្ឋកិច្ចរីកចំរើន យូរអង្វែង។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/NFm9Pb

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា