- - - - - - - - - - - - - - - - -
ក្រសួងមហាផ្ទៃ បដិសេធសំណើរបស់គណបក្ស សម រង្ស៊ី ដែលស្នើសុំឲ្យក្រសួងអនុញ្ញាតឲ្យមេឃុំគណបក្ស សម រង្ស៊ី បន្តការងាររបស់ខ្លួនក្នុងគណបក្សនេះរហូតដល់ចប់អាណត្តិតាមធម្មតា។លិខិតក្រសួងចុះកាលពីថ្ងៃទី៦ ខែមេសា អះអាងថា ច្បាប់ស្ដីពីគណបក្សនយោបាយ មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់ជាសមាជិកគណបក្សនយោបាយលើសពីមួយ ក្នុងពេលតែមួយបាននោះទេ។លិខិតរបស់ក្រសួងនៅពេលនេះ គឺជាការឆ្លើយតបទៅនឹងលិខិតរបស់គណបក្ស សម រង្ស៊ី ចុះថ្ងៃទី៣ ខែមេសា ដែលស្នើឲ្យក្រសួងមហាផ្ទៃ មោឃភាពលិខិតលេខ ៣៧៣ សជណ របស់ក្រសួងចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការអស់សុពលភាពរបស់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស សម រង្ស៊ី ដោយសារតែសមាជិកទាំងនោះត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ចុះបញ្ជីឈ្មោះរបស់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ។
- - - - - - - - - - - - - - - - -
ប្រភព៖RFA