ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍លើកពេលសវនាការមន្រ្តីបក្សប្រឆំាង

 

- - - - - - - - - - - - - - - - - 

សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រទី៧ខែមេសានេះ សម្រេច​លើកពេលសវនាការ​លើសំណុំរឿង​មន្ត្រីបក្ស​ប្រឆំាង​មួយរូប ពាក់ព័ន្ធនឹង​រឿង​ដែលរដ្ឋាភិបាលចោទថា បានក្លែងបន្លំឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៧៩​។កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស​សមាជិកព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺលោក ហុង សុខហួរ ឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ​ពីបទក្លែងបន្លំឯកសារសាធារណៈ ការប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។តែមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ បានប្តឹងជំទាស់ ចំពោះសេចក្ដីសម្រេចនោះ មកសាលាឧទ្ធរណ៍ ហើយនៅថ្ងៃសុក្រនេះដែរ សាលាឧទ្ធរណ៍ បានលើកពេលវនាការទៅពេលក្រោយវិញ ដោយ​អវត្ត​មាន​មេធាវី។ នេះបើតាមភរិយារបស់លោក ហុង សុខហួរ។ភរិយាលោក ហុង សុខហួរ គឺអ្នកស្រី គន្ធ លំអង ប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការលើក​ពេល​សវនាការ​​នេះ ដោយសារមេធាវីការពារក្ដីឲ្យស្វាមីអ្នកស្រីមានបញ្ហាសុខភាព។

- - - - - - - - - - - - - - - - - 

ប្រភព៖VOD

https://goo.gl/cIW978

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា