ត្រឡប់ក្រោយ

អាជ្ញាធរ​ជំរុញ​ឲ្យ​អ្នក​រស់នៅ​ ប៊ុលឌិង ​បោះឆ្នោត​ជូន CPP

 

- - - - - - - - - - - - - - - - - 

 អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​កាលពី​ម្សិលមិញ​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ុលឌិង​ស​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ ទើប​អាច​មាន​ដំណោះស្រាយ​ឆាប់​រហ័ស​ក្នុង​ការ​អភិវឌ្ឍ​អគារ​ប៊ុលឌិង ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើការ​អភិវឌ្ឍ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ខណៈ​ដែល​លោក​ ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី​នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​ពី​បញ្ហា​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ។ អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបចំ​វេទិកា​ភូមិ ឃុំ​មាន​សុវត្ថិភាព​ហើយ​ក្នុង​វេទិកា​នេះ​អាជ្ញាធរ​មូលដ្ឋាន​បាន​ជំរុញ​ឲ្យ​ភូមិ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដោយ​លើក​ឡើង​ថា​មាន​តែ​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ ទើប​អាច​រក​ដំណោះស្រាយ​ជូន​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ុលឌិងស​នេះ​បាន​ឆាប់​រហ័ស។មន្រ្តី​មូលដ្ឋាន​និយាយ​ទៅ​កាន់​អ្នក​ភូមិ​ប៊ុលឌិង​ថា ដំណោះស្រាយ​ចំពោះ​អគារ​ប៊ុលឌិងស​គឺ ស្មុគស្មាញ​ និង​លំបាក​ដែល​មាន​តែ​គណបក្ស​ប្រជាជន និង ​លោក ជា សុផារ៉ា ប៉ុណ្ណោះ​ទើប​អាច​ជួយ​រក​ដំណោះស្រាយ​ធ្វើការ​អភិវឌ្ឍ​តំបន់​នេះ​បាន។ «ដូច្នេះ​សូម​បងប្អូន​ជួយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន»។អ្នកភូមិ​ម្នាក់​ឈ្មោះ កុល សុវ៉ាន់ អាយុ ៦២ ឆ្នាំ​បាន​ឲ្យ​ដឹង​ថា​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​ពិតជា​បាន​ជំរុញ​ឲ្យ​អ្នកភូមិ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​មែន​ដើម្បី​ទទួល​បាន​ដំណោះស្រាយ​បាន​លឿន។

- - - - - - - - - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/Je1CDk

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា