ត្រឡប់ក្រោយ

រដ្ឋសភា​ទទួល​ស្គាល់​មនុស្ស​ជំនិត​របស់​លោក សុខ អាន ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ

 

- - - - - - - - - - - - - - - - - 

រដ្ឋសភា​ប្រកាស​ទទួល​ស្គាល់​មនុស្ស​ជំនិត​របស់​លោក សុខ អាន គឺ​លោក ជា វ៉ាន់ដេត ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​ជំនួស​លោក សុខ អាន ដែល​ទើប​ទទួល​មរណភាព។ការ​ប្រកាស​ទទួល​ស្គាល់​នេះ​ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា លើក​ទី៨ អាណត្តិ​ទី៥ នៅ​ព្រឹក​ថ្ងៃ​ទី៧ មេសា បន្ទាប់​ពី​លោក សុខ អាន បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា។លោក ជា វ៉ាន់ដេត ជា​អតីត​នាយក​ខុទ្ទកាល័យ​អតីត​ឧបនាយករដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ស្ថាបនិក​សាកលវិទ្យា​ល័យអាមេរិកាំង​ភ្នំពេញ។ក្នុង​អាណត្តិ​ទី៥​នេះ តំណាងរាស្ត្រ​មណ្ឌល​តាកែវ ២រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ។ លោក សូរ ឃុន បាន​ទទួល​មរណភាព​កាល​ពី​ដើម​ឆ្នាំ​២០១៥ ហើយ​តំណែង​តំណាងរាស្ត្រ​របស់​លោក​​ក៏​ត្រូវ​ផ្ដល់​ទៅ​កូនប្រុស​ទី៣ របស់​លោក សុខ អាន គឺ​លោក សុខ សូកាន៕

- - - - - - - - - - - - - - - - - 

 

ប្រភព៖RFA

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា