ត្រឡប់ក្រោយ

ប្រធានពង្រឹង​ CPP ឃុំដូនស​ ប្រាប់សមាជិក ឲ្យណែនាំកូនចៅ​ កុំឲ្យចាញ់ការ ឃោសនា​ អ្នកសន្យាមិនធ្វើ

 

- - - - - - - - - - - - - - - - - 

ស្វាយរៀង ៖ លោក​ គឹម​ ងួន​ ប្រធានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា​ ក្នុងពិធីជួបជុំមេគ្រួសារ បក្សប្រមាណ១០០០នាក់ នៅសាលាបឋម សិក្សាអង្គវៀន​ ឃុំដូនស ស្រុកស្វាយជ្រំនៅព្រឹកថ្ងៃទី៨ខែមេសា​ ឆ្នាំ២០១៧នេះ​ ចុះពង្រឹងឃុំដូនសបានប្រាប់ទៅសមាជិក​ ត្រូវណែនាំដល់កូនចៅ​ បងប្អូនកូនក្មួយទាំងអស់​ នៅឃុំដូនសកុំជឿការឃោសនារបស់ជនអគតិមួយក្តាប់តូច​ ដែលតែងតែដើរសន្យាតែមិនដែលធ្វើអ្វីសោះ។ លោក​ គឹម​ ងួន​ បានថ្លែងបញ្ជាក់ថា​ ប្រទេសជាតិមានសុខសន្តិភាព សព្វថ្ងៃនេះដោយសារការ ដឹកនាំប្រទេស ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងឥស្សរជនដទៃរបស់គណបក្សប្រជាជនកម្ពុជា​ បានធ្វើអោយ មានការរីកចំរើនលើគ្រប់វិស័យ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/6Yvg4G

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា