ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ៖ សមាជិកបក្សសង្រ្គោះជាតិ គាំទ្រការជ្រើសរើស អនុប្រធានបក្សថ្មី ទាំង៣រូប

 

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ៖លោកអេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើទោះបីជាក្រសួងមហាផ្ទៃ មិនទាន់ទទួលស្គាល់ដំណែង អនុប្រធានគណបក្សសង្រ្គោះជាតិ ទាំង៣រូប ក៏ដោយ ក៏សមាជិកគណបក្សសង្រ្គោះជាតិ ទទួលស្គាល់ដែរ។   ការលើកឡើងនេះបន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ លោកកឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ប៉ុន្ដែមិនទាន់ទទួលស្គាល់ អនុប្រធានទាំង៣រូបនៅឡើយទេ ព្រោះមិនទាន់ស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។   លោកអេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអ្នកគាំទ្រនៅប្រទេសញូហ្ស៊េលិន កាលពីថ្ងៃម្សិលមិញ ថា សមាជិកគណបក្សសង្រ្គោះជាតិ បានគាំទ្រនូវការជ្រើសរើស លោកកឹម សុខា ជាប្រធានគណបក្ស និងអនុប្រធាន៣រូប បើទោះបីជាក្រសួងមហាផ្ទៃ មិនទាន់ទទួលស្គាល់ យ៉ាងណាក៏ដោយ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា