ត្រឡប់ក្រោយ

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ដែល​យក​ទ្រនាប់​ជើង​គប់​រូប​លោក ហ៊ុន សែន លើ​ស្លាក​គណបក្ស

 

- - - - - - - - - - - - - - - - - 

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ស្ពឺ អះអាង​ថា ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​មេ​ដឹកនាំ​កំពូល​របស់​គណបក្ស​កាន់​អំណាច​នោះ មិន​មែន​ជា​សកម្មជន​របស់​ខ្លួន​នោះ​ទេ។ ការ​អះអាង​នេះ បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ស្ត្រី​ម្នាក់​នោះ​ឲ្យ​ចូល​បំភ្លឺ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា អំពី​ទង្វើ​របស់​ខ្លួន។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់​រហូត​ដល់​ថ្នាក់​ខេត្ត សុទ្ធតែ​បដិសេធ​ថា មិន​ដែល​ស្គាល់​ស្ត្រី​ដែល​យក​ទ្រនាប់​ជើង​គប់​លើ​រូប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រូប​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​មាន​នៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ព្រោះ​មិន​មែន​ជា​សកម្មជន ឬ​សមាជិក​គណបក្ស​របស់​ខ្លួន។អ្នកស្រី គុណ ម៉ាច ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ស្ពឺ និង​ជា​ក្រុម​ប្រឹក្សា​ក្រុង​ច្បារមន មាន​ប្រសាសន៍​ថា សកម្មជន ឬ​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​មូលដ្ឋាន​នោះ គឺ​អ្នកស្រី​ស្គាល់​ស្ទើរ​ទាំងអស់ ប៉ុន្តែ​មិន​ស្គាល់​ស្ត្រី​ម្នាក់​នោះ​ឡើយ ព្រោះ​មិន​មែន​ជា​សកម្មជន​របស់​បក្ស។ ទោះ​យ៉ាង​ណា អ្នកស្រី​ថា​មិន​គាំទ្រ​ចំពោះ​ទង្វើ​អសីលធម៌​របស់​ស្ត្រី​ម្នាក់​នោះ​ឡើយ៖ «»។

- - - - - - - - - - - - - - - - - 

ប្រភព៖RFA

https://goo.gl/9v0rSh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា