- - - - - - - - - - - - - - - - -
ភ្នំពេញ ៖លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើងថា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ គឺជាថ្ងៃគម្រប់ខួប៤ឆ្នាំ នៃសមាជរបស់បក្ស ។ សមាជគណបក្សសង្រ្គោះជាតិលើកដំបូងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ ក្រោយពីមានការរួបរួមគ្នា រវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស កាលពីអំឡុងឆ្នាំ២០១២។ លោក កឹម សុខា បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមថា “រយៈពេល៤ឆ្នាំនេះ គណបក្ស សង្គ្រោះជាតិ យើង បានធ្វើដំណើរតាមផ្លូវត្រូវ និងកំពុងបន្ដដំណើរទៅមុខឲ្យដល់គោលដៅរបស់យើងគឺ ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល