- - - - - - - - - - - - - - - - -
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងថា ស្ត្រីម្នាក់ ដែលបានយកស្បែកជើងរបស់ខ្លួន គប់ពីរដងទៅលើរូបថ្នាក់នាំកំពូលរបស់កម្ពុជា ចាំបាច់ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។ លោក សុខ ឥសាន បានសរសេរក្នុងគ្រុបតេឡេក្រាមរបស់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ថា “កាលពីពេលថ្មីៗនេះ តាមរយៈវីដេអូឃ្លីប មួយបានបង្ហាញសកម្មភាពរបស់ស្ត្រីម្នាក់ បានយកស្បែកជើង របស់ខ្លួនគប់ចំនួនពីរដងលើរូបថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន និង សម្តេចចក្រី ហេង សំរិន សកម្មភាពអសីលធម៌ របស់ស្ត្រីរូបនេះ ឆ្លុះបញ្ចាំងពីចរឹកអសីលធម៌ និងប្រមាថដោយចេតនា លើថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល