- - - - - - - - - - - - - - - - -
ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមិនមានសិទ្ធិ អ្វីលូកលាន់ ចូលកិច្ចការផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ(CNRP)នោះទេ ប៉ុន្តែអ្វីដែលក្រសួងបានស្នើនោះ គឺធ្វើទៅតាម ច្បាប់កំណត់ប៉ុណ្ណោះ។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាស ទទួលស្គាល់លោក កឹម សុខា ជាប្រធានគណបក្ស និងទទួលយកការដកចំណងជើង ដូរមេឃុំបម្រើបក្ស ដាក់ មេឃុំបម្រើរាស្រ្ត ប៉ុន្តែមិនទាន់ទទួលស្គាល់ លោក ប៉ុល ហំម, លោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាង ជាអនុប្រធានទេ ដោយក្រសួងអះអាងថា ការជ្រើសរើសអនុប្រធានគណបក្ស មិនទាន់ស្របតាមប្រការ ប្រការ៤៧ ថ្មី នៃលក្ខន្តិកៈគណបក្ស។ក្ស។ នៅថ្ងៃទី១០ មេសានេះ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងថា គណបក្ស កំពុងតែគិតគូពិចារណា ចំពោះអនុប្រធានបក្សទាំង៣រូប ដើម្បីធ្វើយ៉ាងណាឲ្យស្រប ទៅតាមការចង់ បានរបស់ក្រសួងមហាផ្ទៃ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល