- - - - - - - - - - - - - - - - -
(ភ្នំពេញ)៖ លោកាព៖ដើមអម្ពិលុស្ដិ៍ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបណ្តេញចេញ នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ឈានពិសិដ្ឋ ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ហើយសេចក្តីប្រកាសនឹងចេញជាផ្លូវការនៅរសៀលថ្ងៃនេះ។ នេះបើយោងតាមមន្រ្តី នគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃបានប្រាប់អង្គភាព Fresh News នៅមុននេះនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ។ការប្រកាសបណ្តេញចេញមន្រ្តីនគរបាលអន្តោប្រវេសន៍រូបនេះ ពីសំណាក់លោកាព៖ដើមអម្ពិលុស្ដិ៍ ស ខេង ដោយសារតែមន្រ្តីរូបនេះ បានបាញ់ប្រហារមន្រ្តីនគរបាល ធ្វើការជាមួយគ្នានៅក្នុងអង្គភាពបណ្តាលឲ្យរងរបួស។មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា «ឈានពិសិដ្ឋ ត្រូវសម្តេចក្រឡាហោម សម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិហើយ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃតែម្តង ហើយសេចក្តីប្រកាសនេះ នឹងធ្វើរួចអាចនៅរសៀលថ្ងៃនេះហើយ»។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news