ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌លុះត្រា គ្រប់ភាគីអនុវត្តតាមច្បាប់

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ៖លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច បានថ្លែងថា ការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុវត្តិធម៌ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធទំាងអស់ គោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។  លោក សុខ ឥសាន បានឲ្យដឹង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ថា យុវជនចង់បានការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និង យុត្តិធ៌មគឺជាការត្រឹមត្រូវ ដែលប្រជាពលរដ្ឋគ្រប់រូប ក៏ចង់បានយ៉ាងនេះដែរ ក៏ប៉ុន្តែការចង់បានបែបនេះ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ រួមមាន៖ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) , ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ , ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ , ច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបណ្តាគោលការណ៍ បទបញ្ជានីតិវិធីក្រមសីលធម៌របស់ គ.ជ.ប។  លោកបញ្ជាក់ថា បើមានភាគីណាមួយ អនុវត្តមិនបានត្រឹមត្រូវទេនោះ ការបោះឆ្នោតមិនអាច ផ្តល់លទ្ធផលជាវិជ្ជមានដែរ ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/VBEK4c

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា