- - - - - - - - - - - - - - - - -
នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្ដាលគណបក្ស នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ។គណៈកម្មការយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ របស់គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើង។ ក្រោយពីបានកំណត់គោលដៅ “ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន” ចូលរួមថែរក្សាស្ថិរភាព សន្តិភាព និងចូលរួមការបោះឆ្នោតដោយសន្តិវិធី។គណៈកម្មការយុទ្ធនាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ មានអនុគណៈកម្មការមួយចំនួនជាសេនាធិការ ដើម្បីគ្រប់គ្រង រៀបចំផែនការយុទ្ធនាការឃោសនាតាមឃុំ-សង្កាត់ ទាំង១.៦៤៦ ទូទាំងប្រទេស ចងក្រងប្រព័ន្ធទិន្នន័យ ប្រព័ន្ធទំនាក់ទំនងការងារ… មួយជំហានម្ដង មួយជំហានម្ដង ឆ្ពោះទៅរកគោលដៅ៕
- - - - - - - - - - - - - - - - -
ប្រភព៖ https://goo.gl/EAGbdS
គណបក្ស សង្រ្គោះជាតិ, មេសា 7, 2017