- - - - - - - - - - - - - - - - -
ក្រសួងមហាផ្ទៃ ប្រកាសមិនអនុញ្ញាតឱ្យតំណាងរាស្ត្រគណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជន ឬមន្ត្រីគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសទៀតទេ។លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃទី១៩ ខែមេសា ដោយចោទតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ថា មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ហ៊ាននាំបុគ្គលិកអាស៊ីសេរី ចូលពន្ធនាគារ។ ឆ្លើយតបទៅនឹងការលើកឡើងនេះ ទាំងអាស៊ីសេរី និងមន្ត្រីគណបក្សសង្គ្រោះជាតិ បដិសេធការលើកឡើងនេះ។លោក ជុន ច័ន្ទបុត្រ នាយករងអាស៊ីសេរី ភាសាខ្មែរបញ្ជាក់ថា លោកមិនបានបន្លំខ្លួនចូលពន្ធនាគារដូចការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ នោះទេ៖ «»។
- - - - - - - - - - - - - - - - -
ប្រភព៖RFA