ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្យាករ​ថា ៩៩,៩៩ ភាគរយ​អត់​មាន​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឡើយ​

 

- - - - - - - - - - - - - - - - -

ភ្នំពេញៈ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប នៅ​ព្រឹក​នេះ លោកហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​គ្មាន​គម្រោង​ជម្លៀស​ពលករ​ខ្មែរ ចេញពី​ប្រទេស​កូរ៉េខាងត្បូង​នោះទេ​។ ការលើកឡើង​របស់​លោក ហ៊ុន សែន បែបនេះ គឺជា​ការឆ្លើយតប​ទៅនឹង​ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែលមាន​ការព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព ខណៈ​ស្ថានភាព​ឧបទ្វីប​កូរ៉េ​កំពុងមាន​ភាព​តានតឹង ដោយសារតែ​ការគំរាមកំហែង​ដាក់គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​លោក សម្រេចចិត្ត​មិន​ជម្លៀស​ពលករ​ខ្មែរ ចេញពី​ប្រទេស​កូរ៉េ​នោះ ដោយសារតែ​ការជម្លៀស​នេះ នឹង​អាច​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ពលករ​ខ្មែរ​ជាង​៤​ម៉ឺន​នាក់ ពោលគឺ​ក្រោយពី​ការជម្លៀស​រួច ខាង​ភាគី​កូរ៉េ​នឹងមិន​ទទួលយក​ពួកគេ​ធ្វើការ​ងារ​វិញ​ឡើយ​។​លោក ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​គ្មាន​ហេតុផល​ណាមួយ​ជម្លៀស​ពលករ​ខ្មែរ​មក​ទេ ព្រោះ​មធ្យោបាយ​ជម្លៀស​មិនមែនជា​រឿង​តូចតាច​ទេ​។

- - - - - - - - - - - - - - - - -

ប្រភព៖ថ្មីៗ

https://goo.gl/Lu2KDm

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា