- - - - - - - - - - - - - - - - -
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគាំទ្រប្រសាសន៍ របស់លោក ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាថា បោះឆ្នោតដើម្បីសន្តិភាព ឬបោះឆ្នោតដើម្បីសង្រ្គាម នេះគឺពិតជាមហាត្រឹមត្រូវ។
លោក ហោ ណាំហុង បាន Comment ក្នុងហ្វេសប៊ុករបស់លោកហ៊ុន សែនថា “ សម្តេចមានប្រសាសន៍ត្រូវ មហា ត្រូវ ថាបោះឆ្នោតថ្ងៃ៤ មិថុនា ខាងមុខ ជាការជ្រើសរើសសន្តិភាព និងការអភិវឌ្ឍន៍ ឬក៏បោះឆ្នោត ឲ្យបាត់បង់ សន្តិភាព បាត់បង់ការអភិវឌ្ឍន៍ លើគ្រប់វិស័យសព្វថ្ងៃនេះ និងជីវភាពដ៏សម្បូរសប្បាយរបស់ប្រជាជន ហើយមាន សង្គ្រាម និងអសន្តិសុខ”។
ក្នុងពិធីសំណេះសំណាល និងអបអរសាទរ ដល់កីឡាការនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាស ពិភពលោក កីឡាប៉េតង់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានថ្លែងថា នៅពេលគណបក្ស ប្រជាជនកម្ពុជាមិនកាន់អំណាចតើរក្សាសន្តិភាពបានទេ នេះជាការដាស់តឿនមួយ តើបោះដើម្បីសន្តិភាព ឬសង្រ្គាម។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល