ត្រឡប់ក្រោយ

លោក ពេជ្រ ស្រស់ ៖ បក្សប្រឆាំងគួរតែធ្វើតាម ក្រសួងដើម្បីបញ្ចប់បញ្ហា មុនការបោះឆ្នោតឃុំ-សង្កាត់

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អះអាងថា គណបក្សប្រឆាំង គួរតែធ្វើតាមក្រសួងមហាផ្ទៃ ដើម្បីបញ្ចប់បញ្ហា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។  លោកនិយាយថា បើបក្សប្រឆាំងធ្វើស្របច្បាប់ នោះនឹងទទួលផលវិជ្ជមាន។តែបើខុសសមាជនឹងគ្មានផលប្រយោជន៍ទេ ហើយថែមទាំងបង្កើតបញ្ហាស្មុគស្មាញទៅវិញ។ លោកបញ្ជាក់ថា"មិនមានអ្វីស៊ីជំរៅរវាងបក្សប្រឆាំង និងបក្សកាន់អំណាចទេ បញ្ហាបក្សប្រឆាំងធ្វើខុសច្បាប់ ពីក្រសួងមហាផ្ទៃទើបមានបញ្ហាមកដល់ពេលនេះ"។ សូមជំរាបថា ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៤មិថុនាឆ្នាំ២០១៧ខាងមុខនេះ។ ក្នុងនោះ គណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជា បានឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ស្មើគ្នា ដោយសរុបទាំងអស់ ចំនួន១៦៤៦៕

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/bMhCvJ

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា