- - - - - - - - - - - - - - - - -
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានបញ្ចេញទស្សនៈថា លោកមិនទាន់ហ៊ាននិយាយថា ក្រសួងមហាផ្ទៃនឹងទទួលស្គាល់សមាជ របស់គណបក្សប្រឆាំងឬក៏អត់ទេ ចម្លើយនឹងដឹងក្រោយពីសមាជ ព្រោះស្ថានការណ៍ នយោបាយសព្វថ្ងៃ មិនទាន់អាចទាយ ឬកំណត់បានឡើយ។ លោកបញ្ជាក់ថា "ឃើញថាដំណើរការរៀបចំ ក្បាលម៉ាស៊ីន បក្សប្រឆាំងនិងការទទួលស្គាល់ពីក្រសួង មានការប្រឈមច្រើន ក្រោយពីឯកឧត្តម សម រង្ស៊ីលាលែងពីតំណែងប្រធាន ហើយនឹងពិបាកសន្និដ្ឋានថា សមាជលើកក្រោយនឹងមានបញ្ហាអ្វីកើតឡើង ឬក៏អត់ទេ គឺក្រសួងជាអ្នកសម្រេច មិនអាចនិយាយបានមុនទេ ព្រោះភាគីទាំង២ នៅតែខ្វែងគំនិតគ្នាដដែល ហើយសមាជនេះក៏មិនអាច បញ្ចប់បានទាំងស្រុងទេ"៕
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល