- - - - - - - - - - - - - - - - -
ពេញ៖ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើង ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា(CPP) មិនកាន់អំណាច គឺមិនប្រាកដថា សន្តិភាពត្រូវបានធានា បានស្ថិតស្ថេរនោះទេ។
ការលើកឡើងនេះ បន្ទាប់ពីមានការរិះគន់មួយចំនួន ទៅលើអ្វីដែលលោកហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែង ថា នៅពេលគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាចតើរក្សាសន្តិភាពបានទេ នេះជាការដាស់តឿនមួយ តើបោះដើម្បីសន្តិភាព ឬសង្រ្គាម។ បើបោះឲ្យគណបក្សប្រជាជនកម្ពុជាជាតិនឹងមានសន្តិភាពបន្ត មានឱកាសអភិវឌ្ឍបន្ត ព្រោះតួនាទីបក្សកាន់អំណាមានសារៈសំខាន់ ក្នុងការរក្សាសន្តិភាព។ លោកសុខ ឥសាន បានឲ្យដឹងតាមរយៈប្រព័ន្ធតេលេក្រាម ថា“វាមិនមែនជាការបំភិតបំភ័យអីទេ គ្រាន់តែនិយាយ ថា បើសិនជាគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាច មិនប្រាកដថាសន្តិភាពត្រូវបាន ធានាបានស្ថិតស្ថេរនោះទេ។ វាជាការពិតហើយ សន្តិភាព មិនមែនជាការលេងសើចទេ វាជាការស្លាប់រស់របស់ជាតិ និងប្រជាជន”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល