ត្រឡប់ក្រោយ

មេ​បក្ស​ប្រឆាំង​អះ​អាង​ថា គ្មាន​សង្គ្រាម​បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត

 

- - - - - - - - - - - - - - - - -

លោក កឹម សុខា មេដឹកនាំ​បក្ស​ប្រឆាំង កាលពី​ព្រឹក​ថ្ងៃ​ទី២៣ ម្សិលមិញ ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ឯ​ខេត្ត​តាកែវ បាន​លើក​ឡើង​ថា គណបក្ស​របស់​លោក​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា និង​គ្មាន​សង្គ្រាម​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​អំពី​ការ​កើត​ឡើង​សង្គ្រាម​ឡើង​វិញ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ជា​ថ្មី​ទៀត​ថា កម្ពុជា​អាច​នឹង​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក មិន​អាច​បន្ត​កាន់​អំណាច​ទៀត​នោះ។លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​សន្តិភាព​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ធានាឬ​ទេ ដោយ​លោក​ថា បើ​ការ​ជេរ​ប្រទេច ការ​លាប​ពណ៌​គ្នា និង​ការ​ប្រមាថ​មាក់​ងាយ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ចំណោម​មេដឹកនាំ​នយោបាយ និង​អ្នក​គាំ​ទ្រ​របស់​គេ។

- - - - - - - - - - - - - - - - -

 

ប្រភព៖VOD

https://goo.gl/Y8kP5o

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា