ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវ និងស្ពានឆ្លងកាត់ ព្រំដែន កម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)

 

- - - - - - - - - - - - - - - - -

ភ្នំពេញ៖លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាមនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ នឹងរួមគ្នាសម្ពោធ​ដាក់ឲ្យប្រើប្រាស់ផ្លូវនិងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ Chrey Thom-Long Binh)។ យោងតាមបណ្ដាញទំនាក់ទនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោបានឲ្យដឹងថា គម្រោងសាងសង់ស្ពាន មិត្ត​ភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញ ឆ្លងកាត់ដៃទន្លេបាសាក់ ហៅ ព្រែកជ្រៃធំ ឬ ព្រែកបាក់ដាយ ព្រំប្រទល់​កម្ពុជា-វៀតណាមនេះ មានប្រវែង ១,២២៥ ម៉ែត្រ ពីចំណុចប្រសព្វទន្លេបាសាក់ និងព្រែកជ្រៃធំ ស្ថិតនៅក្នុងភូមិ​ជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល តភ្ជាប់ពីផ្លូវជាតិលេខ២១ ក្នុង ខេត្តកណ្តាល ទៅនឹងផ្លូវជាតិលេខ​៩៥៦ ក្នុងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចំណាយអស់ទឹកប្រាក់ប្រមាណជាង ៣៦លានដុល្លារអាមេរិក ។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/Po3ijT

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា