ត្រឡប់ក្រោយ

អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​​យុ​ត្តិ​ធ​ម៌​ ថា​ ​លោ​ក ​ជុ​ន​ ​ច័​ន្ទ​បុ​ត្រ ​នឹ​ង​​ត្រូ​វ​ឃា​ត់​ខ្លួ​ន​នៅ​ថ្ងៃ​ចូ​ល​ខ្លួ​ន​ទៅ​បំ​ភ្លឺ​នៅ​តុ​លាកា​រ​បើ​រ​ក​ឃើ​ញ​កំហុ​​ស ​​​​

 

- - - - - - - - - - - - - - - - -

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងឱ្យដឹងថា លោក ជុន ច័ន្ទបុត្រ នឹងត្រូវឃាត់ខ្លួននៅថ្ងៃដែលចូលខ្លួនទៅឆ្លើយបំភ្លឺនៅ
តុលាការ ប្រសិនណាបើតុលាការពិតជារកឃើញកំហុសពិតមែននោះ ។លោក គឹម សន្តិភាព បានបញ្ជាក់ថា បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើតំណាង
អយ្យការពិនិត្យឃើញថា មានភស្តុតាងដែលកំណត់បាននូវធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយពាក់ព័ន្ធនឹងសកម្ម
ភាពរបស់ជនសង្ស័យ ក្រោយពីការសាកសួរនៅថ្ងៃចូលខ្លួននោះ តំណាងអយ្យការអាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃនោះ
តែម្តង ដើម្បីអនុវត្តនីតិវិធីបន្ត។ លោកបន្តថា តំណាងអយ្យការ អាចឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃចូលខ្លួនប្រសិនបើរក
ឃើញធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌណាមួយ ។លោក គឹម សន្តិភាព ឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកបង្ហោះឡើងកាលពីព្រឹកថ្ងៃច័ន្ទ ទី២៤ មេសា នេះ ខណៈដែលមានអ្នកសារព័ត៌មានជាច្រើនបានសាកសួររូបលោកទាក់ទងទៅនឹងករណីលោក ជុន 
ច័ន្ទបុត្រ ថា តើនឹងត្រូវឃាត់ខ្លួនឬទេនៅថ្ងៃចូលខ្លួនតាមដីកាកោះហៅរបស់តំណាងអយ្យការនោះ?

- - - - - - - - - - - - - - - - -

ប្រភព៖VIM

https://goo.gl/X5vzWO

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា