ត្រឡប់ក្រោយ

លោ​ក ​ហ៊ុ​ន​ ​សែន​ ​ជ​ម្រុញ​​ឱ្យពា​ណិ​​ជ្ជ​កម្ម​ក​ម្ពុ​ជា​ ​និ​ង​វៀត​ណាម​ ​កើ​ន​បា​​ន​ ​៥​ពា​ន់​លា​ន​ដុ​ល្លា​រ​អា​មេរិ​ក​​​​

 

- - - - - - - - - - - - - - - - -

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់
ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីគម្រោងរបស់ខ្លួន ដែលចង់ជម្រុញឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាមកើនឡើងរហូតដល់ទៅ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ការដែលចង់ឱ្យមានទំហំពាណិជ្ជកម្មខ្ពស់ជាមួយនឹង
ប្រទេសវៀ តណាមយ៉ាងដូច្នេះ ដើម្បីអាចឱ្យប្រទេសកម្ពុជានៅតែបន្តរក្សាកំណើនសេដ្ឋកិច្ច ប្រមាណជា ៧ ភាគរយយ 
ក្នុង១ឆ្នាំ ខណៈដែលតួរលេខនៃសេដ្ឋកិច្ច៧ភាគរយក្នុង១ឆ្នាំនេះ បានស្ថិតនៅឆ្នាំ២០១៦ និង២០១៧ រួចទៅហើយ
សម្រាប់កម្ពុជា ៖ « កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តែកម្ពុជានៅតែមានមហិច្ឆតា ជំរុញពាណិជ្ជកម្មកម្ពុជា និង
វៀតណាម ឲ្យបាន ៥ពាន់លានដុល្លារអាមេរិក ដែលជាការជួយរក្សាកំណើនសេដ្ឋកិច្ច ប្រមាណ៧ភាគរយក្នុងមួយឆ្នាំ 
» ។

- - - - - - - - - - - - - - - - -

ប្រភព៖VIM

https://goo.gl/5UbqjO

 

 

 

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា