- - - - - - - - - - - - - - - - -
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហាញជំនឿចិត្តទៅលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជប ) ថ្មីដែលមានសមាសភាពមកពីភាគីគណបក្សនយោបាយកាន់អំណាច និងភាគីគណបក្សនយោបាយប្រឆាំង ។
លោក កឹម សុខា បានថ្លែងប្រាប់ពលរដ្ឋអ្នកគាំទ្ររបស់ខ្លួនរាប់រយនាក់ថា ទោះបីជាការបោះឆ្នោតនេះ មិនរំពឹងថា អាច
ដំណើរការ ទៅមុខយ៉ាងរលូនឥតខ្ចោះយ៉ាងណាក៏ដោយចុះ ប៉ុន្តែនៅតែមានជំនឿថា គជប ថ្មីនេះ អាចធ្វើឱ្យនីតិវិធីនៃការ
បោះឆ្នោតដែលនឹង ប្រព្រឹត្តទៅនាពេលខាងមុខនេះដំណើរការទៅបានយ៉ាងល្អ ដែលអាចធ្វើឱ្យគ្រប់ភាគីគណបក្សនយោ
បាយដែលចូលរួមប្រកួតប្រជែ ងអាចទទួលយកបាន ៖ « ខ្ញុំមិនថា ល្អឥតខ្ចោះទេ ប៉ុន្តែវាប្រសើរជាងអាណត្តិមុន មែនមិន
មែនបងប្អូន ? » ។លោក កឹម សុខា ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុង វេទិកាសំណេះសំណាលជាមួយ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM