ត្រឡប់ក្រោយ

លោកសាយ ឈុំ អំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបាគ្រប់ៗគ្នា

 

- - - - - - - - - - - - - - - - -

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវ នាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងមកដល់ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ព្រោះជាការជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋាន ដែលខ្លួនស្រលាញ់ ស្គាល់ទុក្ខលំបាក និងផ្តល់ភាពកក់ក្តៅដល់បងប្អូន គ្រប់កាលៈទេសៈ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក ដែលស្ថិតនៅសង្កាត់កំបូល ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ និងប្រជាពលរដ្ឋក្នុតំបន់នោះជាច្រើនពាន់នាក់។ លោកប្រធានព្រឹទ្ធសភា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា មកដល់ពេលនេះមានប្រជាពល រដ្ឋបានទៅចុះឈ្មោះបោះឆ្នោតចំនួន ៧,៨៧៣ ១៩៤នាក់ស្មើនឹង៨១,៤៧% និងបានទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចហើយ។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/YPDuHh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា