- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣០ ក្រោម
ប្រធានបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្តូរ រួមចំណែកជាមួយពិភពលោក» ។កិច្ចប្រជុំកំពូលអាស៊ាននេះ នឹង ប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីក្រុងម៉ានីល ប្រទេស
ហ្វីលីពីន។នេះបើយោងតាមសេចក្តីប្រជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយ
នៅថ្ងៃទី២៤ មេសា នេះ ។សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ទៀតថា ដំណើរអញ្ជើញចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងគណៈប្រតិភូពីកម្ពុជានេះ គឺដើម្បីធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន។ឥស្សរជនដែលនឹងអមដំណើរ លោក ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស លោក
ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសមាជិករាជ
រដ្ឋាភិបាលកម្ពុជាដទៃទៀត ៕
- - - - - - - - - - - - - - - - -
ប្រភព៖VIM