- - - - - - - - - - - - - - - - - -
ភ្នំពេញ៖ បក្សប្រឆាំង គ្រោងចំណាយថវិកា រហូតដល់ទៅ ៣លានដុល្លារឯណោះ នៅក្នុងការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ។ ផ្ទុយពីបក្សប្រឆាំង បក្សកាន់អំណាច មិនមានកញ្ចប់ថវិកា ដើម្បីចំណាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្នាក់ឃុំ សង្កាត់ នោះទេ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹង ថា គណបក្សសង្គ្រោះជាតិ នឹងត្រៀមថវិកាប្រមាណជា៣លានដុល្លារ ដើម្បីចាយវាយនៅក្នុងអំឡុងនៃការឃោសនាបោះឆ្នោតថ្នាក់ឃុំ សង្កាត់ នាពេលខាងមុខ។ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថា ថវិកាប្រមាណជា ១.៧ លានដុល្លារ បានមកពីការរួមចំណែករបស់មន្ត្រី និងសកម្មជននៅតាមមូលដ្ឋាន ហើយថវិកាប្រមាណជា ១.៣លានដុល្លារទៀត បានមកពីការរួមចំណែករបស់មន្ត្រីគណបក្សនៅថ្នាក់ជាតិ និងអ្នកគាំទ្រនៅឯប្រទេសក្រៅ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ និយាយដូច្នេះថា៖«គម្រោងរបស់យើង គឺប្រហែលជា៣ល្លានដុល្លារ សម្រាប់ឃោសនាបោះឆ្នោត។
ប្រភព៖សារព័ត៌មានថ្មីៗ
- - - - - - - - - - - - - - - - - -
https://thmeythmey.com/?page=detail&id=51783