គណៈកម្មាធិការខុមហ្វ្រែល មានកិត្តិយសសូមជម្រាបជូនដំណឹង និងគោរពអញ្ជើញដល់អស់លោក លោកស្រី នាងកញ្ញា តំណាងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ មេត្តា ជ្រាបថា គណៈកម្មាធិការខុមហ្រ្វែល និងអង្គការដៃគូនឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «របាយការណ៍ ឃ្លាំមើលយេនឌ័រផ្នែកនយោបាយ៖ សភា និងតំណាងរាស្រ្តស្រ្តី និងក្រុមពិសេសចូលរួមក្នុង ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការដាក់ពង្រាយអ្នកសង្កេតការណ៍ស្រ្តី» ។