- - - - - - - - - - - - - - - - - -
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរបស់គណបក្សខ្លួន ធ្វើការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ដោយការប្រើប្រាស់បញ្ញា ។លោក កឹម សុខា បានថ្លែងបញ្ជាក់ថា ការប្រើប្រាស់អំពើហិង្សារ គឺមិនមែនជាគោលការណ៍ដែលស្ថិតនៅក្នុងគណបក្សសង្រ្គោះជាតិនោះទេ ។ លោកបានថ្លែងលើកឡើងថា គណបក្សសង្រ្គោះជាតិ គឺតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សាគោលការ ណ៍ដែលគ្មានសង្រ្គាម ។ លោកបន្តទៀតថា ការដោះស្រាយបញ្ហាដោយការប្រើប្រាស់បញ្ញាគឺជាដំណោះស្រាយដ៏ល្អ ដែលផ្ទុ យពីការដោះស្រាយបញ្ហាប្រើប្រាស់អារម្មណ៍ ៖ « រាល់ដំណោះស្រាយ ខ្ញុំនឹងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំយើងទាំងអស់ ដោះ ស្រាយតាមបញ្ញា » ។លោក កឹម សុខា ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសមាជវិសាមញ្ញដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិនៅទី ស្នាក់ការកណ្ដាលរបស់គណបក្ស កាលពីព្រឹកថ្ងៃទី២៥ មេសា នេះ ដើម្បីរៀបចំកែប្រែលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិឱ្យ ស្របទៅតាមការចង់បានរបស់ក្រសួងមហាផ្ទៃ ។
- - - - - - - - - - - - - - - - - -
ប្រភព៖VIM