- - - - - - - - - - - - - - - - -
មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខព្រមានជាមុនទៅលើតំណាងរាស្រ្តចំនួនពីររូបរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបាន
តុលាការចេញដីការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺ ក្នុងនាមជាសាក្សី ។នៅលើហ្វេសប៊ុករបស់លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃអង្គារិ៍ ទី២៥ មេសា ម្សិលមិញនេះ
បានសរសេរបញ្ជាក់ថា តុលាការអាចកោះហៅតំណាងរាស្ត្របាន ហើយបើមិនចូលនៅថ្ងៃកោះហៅក្នុងនាមសាក្សី នោះ
ជាបទល្មើសជាកស្តែង «បទបដិសេធក្នុងការចូលខ្លួន» ។ យ៉ាងណាលោកមិនបានសំដៅទៅលើតំណាងរាស្រ្តណាមួយ
នោះទេ ។ ប៉ុន្តែការសរសេរលើក ឡើងរបស់លោក គឹម សន្តិភាព នេះ ទំនងជាសម្ដៅទៅលើលោកស្រី មួរ សុខហួរ និង
លោក ឡុង រី តំណាងរាស្រ្តមកពីគណបក្សប្រឆាំងដែលទើបនឹងត្រូវបានតុលាការចេញដីការកោះហៅក្នុងនាមជាសាក្សី
ក្នុងរឿងដែលលោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីចូលទៅសួរសុខទុក្ខសកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM