ត្រឡប់ក្រោយ

CNRP ថា​នឹង​អញ្ជើញ​កម្លាំង​ប្រដាប់​អាវុធ​ ធ្វើ​ការ​ជាមួយ ក្រោយ​ឈ្នះ​ឆ្នោត

 

- - - - - - - - - - - - - - - - - 

ភ្នំពេញៈ លោក​ កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា នឹង​អញ្ជើញ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឲ្យ​ចូល​រួម​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​បច្ចុប្បន្ន​កំពុង​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​ឈ្នះ​ការ​បោះ​ឆ្នោត​ ឃុំ-សង្កាត់ ​នៅ​ឆ្នាំ​នេះ ​និង​បោះឆ្នោត​ថ្នាក់​ជាតិ​ នៅ​ឆ្នាំ​ក្រោយ​ ដោយ​បាន​លើក​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​សម្រាប់​ការ​បោះឆ្នោត​​នា​ពេល​ខាង​មុខ។ថ្លែង​ទៅកាន់​អ្នក​គាំទ្រ និង​សកម្មជន​នៅ​ស្រុក​​ ត្រាំកក់ ​ខេត្ត​ តាកែវ កាល​ពី​ថ្ងៃ​អាទិត្យ ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​ កឹម សុខា ​បាន​ថ្លែង​ថា​ ការ​បោះឆ្នោត​នា​ខែ​ មិថុនា ឆ្នាំ​ ២០១៧ និង​ការ​បោះឆ្នោត​​ឆ្នាំ​ ២០១៨​ ​គឺ​សំខាន់​ណាស់​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ និង​ពិភព​លោក​ហើយ​ការ​បោះ​ឆ្នោត​មាន​ចំណុច​វិជ្ជមាន​ជាច្រើន ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ (គ.ជ.ប) ​មាន​ចំណុច​ល្អ​ជាង​មុន​​ ដោយ​សារ​មាន​សមាស​ភាព​ចម្រុះ កម្ពុជា​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ដែល​ធ្វើ​ឡើង​​តាម​បច្ចេក​ទេស​​​ប្រសើរ​ជាង​មុន​ ហើយ​ពលរដ្ឋ​ភាគ​ច្រើន​បំផុត​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា​ នឹង​ទៅ​បោះ​ឆ្នោត​ ខណៈ​សហគមន៍​អន្តរជាតិ​ក៏​បាន​​យក​ចិត្ត​ទុក​ដាក់​​ផង​ដែរ​លើ​ការ​បោះឆ្នោត​ គណបក្ស​​សង្គ្រោះ​ជាតិ ​​មាន​បញ្ជី​បេក្ខជន​​មួយ​រយ​ភាគរយ​ទូទាំង​ប្រទេស គណបក្ស​សង្គ្រោះ​ជាតិ​មាន​​កម្មវិធី​នយោបាយ​ច្បាស់​លាស់​​ ដើម្បី​ដោះស្រាយ​បញ្ហា​ចាំ​បាច់​​របស់​ពលរដ្ឋ​ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏​មាន​អ្នក​សង្កេត​ការណ៍​នៅ​តាម​ការិយា​ល័យ​បោះឆ្នោត ដើម្បី​ការពារ​សន្លឹក​ឆ្នោត​ផង​ដែរ។

- - - - - - - - - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/K0qsRD

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា