ត្រឡប់ក្រោយ

អាមេរិក​ អាច​នឹង​កាត់​ផ្តាច់​ជំនួយ​ទាំង​ស្រុង​មក​ឲ្យ​ប្រទេស​កម្ពុជា

 

- - - - - - - - - - - - - - - - - 

ភ្នំពេញៈ ឯកសារក្រសួងការបរទេសអាមេរិកជាក់ស្តែងមួយ ហាក់បានបង្ហាញយ៉ាងច្បាស់ថា ខ្លួននឹងកាត់​​ជំនួយអភិវឌ្ឍន៍របស់ខ្លួនដល់ប្រទេសកម្ពុជា រហូតដល់កម្រិតសូន្យ ហើយកាលពីម្សិលមិញ ក្រុមអ្នកអង្កេតបានថ្លែងថា ការកាត់ជំនួយនេះ នឹងធ្វើឱ្យជំហររបស់អាមេរិកចុះខ្សោយនៅក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាមួយអនុញ្ញាត ឲ្យប្រទេសចិន កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនរឹងមាំខ្លាំងឡើងៗនៅក្នុងប្រទេសនេះ។ឯកសារដែលទទួលបាននិងបានចេញផ្សាយ ដោយគោលនយោបាយការបរទេសអាមេរិកកាលពីថ្ងៃចន្ទ បានបង្ហាញថា ជំនួយអភិវឌ្ឍន៍មកប្រទេស កម្ពុជា នឹងត្រូវកាត់មកដល់ចំនួនសូន្យនៅក្នុងឆ្នាំ ២០១៨ ពោលគឺធ្លាក់ចុះចាប់ពីឆ្នាំ ២០១៦ ក្នុងកម្រិតនៃការចំណាយពិតប្រាកដចំនួន ៣៤,៥ លានដុល្លារ។ស្រដៀងគ្នានេះដែរ មូលនិធិគាំទ្រសេដ្ឋកិច្ចនឹងសម្លឹងមើលទៅដល់ការកាត់ជំនួយរហូតដល់ ១០០% នៃចំនួនថវិកា ៨ លានដុល្លារក្នុងឆ្នាំ ២០១៦។ ខណៈដែលជំនួយនេះ នៅមិនទាន់ដកហូតទាំងស្រុងនោះ កម្មវិធីថែទាំសុខភាព ដែលគ្រប់គ្រង​​ដោយក្រសួងការបរទេសអាមេរិក និងអង្គការUSAID នោះ ត្រូវបានគេមើលឃើញថា អាចនឹងត្រូវកាត់បន្ថយចំនួនពី ១៨ ទៅ៣៧%។

- - - - - - - - - - - - - - - - - 

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/hCEF13

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា