- - - - - - - - - - - - - - - - -
ភ្នំពេញ ៖ គណបក្សខ្មែរ រួបរួមជាតិ បានប្រកាសទទួលយក សមាជិក-សមាជិកា ថ្មីចំនួន១១០នាក់ សុទ្ធតែថ្នាក់ ដឹកនាំតាមមូលដ្ឋាន មកពីគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូរ។ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងពិធីប្រកាសទទួលសមាជិក-សមាជិកាថ្មី មកពីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី២៦ ខែមេសា បានថ្លែងថា « ខណៈការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ជិតមកដល់មានគណបក្សខ្លះថា បើមិនបោះឆ្នោតឲ្យ និងគំាទ្រខ្លួននិងប្រឈមសង្គ្រាម អសន្តិសុខ អស្ថេរភាព រីឯគណបក្សផ្សេងទៀតច្រានចោលហើយថា បោះឆ្នោតឲ្យខ្លួន ដើម្បីការផ្លាស់ប្តូរ ។ ផ្ទុយទៅវិញគណបក្សខ្មែររួបរួមជាតិវិញ ចង់បង្ហាញឲ្យពលរដ្ឋដឹងថា ចង់ឲ្យមានសេចក្តី សុភមង្គល និងនាំភាពរីកចម្រើនមកដល់ប្រទេស »។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល