- - - - - - - - - - - - - - - - -
លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ បានសម្រេចចូលខ្លួនទៅ
ឆ្លើយបំភ្លឺជូនតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សីនៅក្នុងសំណុំរឿង របស់លោក
ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាខេមរភាសាប្រចាំនៅកម្ពុជា។លោក ឡុង រី ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក
សៀង សុខ ចេញដីការកោះហៅ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ដើម្បីផ្តល់សក្ខីកម្មជូនតុលាការអំពីករណីរបស់
លោក ជុន ច័ន្ទបុត្រ ។ ការកោះហៅនេះ កើតឡើង៣ថ្ងៃ ក្រោយ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខ
ហួរ និងលោក ឡង់ រី បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស
ដោយក្នុងនោះគេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM