នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍ ដែលមានខ្លឹមសារថា ៉ជារឿងហួសហេតុដែលអាជ្ញាធរ យកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ដោយសារការបំពេញការងាររបស់គាត់។ លោក ហួត វុទ្ធី ឬ ហៅ ជុន ច័ន្ទបុត្រ មិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយទេ។ គាត់ក៏មិនបានបន្លំខ្លួន ឬក៏លាក់អត្តសញ្ញាណជាអ្នកសារព័ត៌មាន របស់អាស៊ីសេរី ដែលមានមនុស្សស្គាល់ជាទូទៅ។ ចំណាត់ការក្នុងពេលថ្មីៗ មកលើរូបគាត់បែបនេះ គឺមានចេតនាបំភិតបំភ័យគាត់ និងបុគ្គលិកអាស៊ីសេរីឯទៀត ក្នុងពេលប្រកួតប្រជែង ដ៏ស្រួចស្រាល់ក្នុងរដូវកាលបោះឆ្នោត។ យើងខ្ញុំនៅអាស៊ីសេរី ចាត់ទុកការគំរាមកំហែងបែបនេះ ជាករណីធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្តី វាក៏មិនអាចរំខាន ឬរារាំងអ្នកសារព័ត៌មាន និងបុគ្គលិកអាស៊ីសេរី ដែលក្លាហាន មោះមុត ក្នុងការបំពេញភារកិច្ចយកព័ត៌មានពិត ឥតលាក់លៀម និងមិនលម្អៀង ជូនប្រជាពលរដ្ឋខ្មែរដែលត្រូវការព័ត៌មានពិត៕ ៉កាលពីព្រឹកថ្ងៃទី១៩ខែមេសា អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ រួមទាំងតំណាងរាស្ត្រមួយចំនួន
ផ្សេងទៀត បាននាំគ្នាទៅសួរសុខទុក្ខសកម្មជនរបស់ខ្លួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស ដោយក្នុងនោះ
គេសង្កេតឃើញមានលោក ជុន ច័ន្ទបុត្រ បានចូលទៅជាមួយដែរ។
ប្រភព៖RFA