- - - - - - - - - - - - - - - - -
មន្រ្តីរបស់រដ្ឋាភិបាលគណបក្សប្រជាជនបានឱ្យដឹងថា ករណីដែលមានបាតុកម្មប្រើប្រាស់អំពើហិង្សាកាលពី២ឆ្នាំកន្លងទៅ
នោះ លើតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិទាំង២រូប ជនល្មើសដែលបានប្រើហិង្សាត្រូវបានតុលាការកាត់ទោសរួច
ហើយ ។លោក ផៃ ស៊ីផាន បញ្ជាក់ថា ការកាត់ទោសនេះ កើតឡើង ក្រោយពេលដែលគណបក្សកាន់អំណាចដឹកនាំដោយ
គណបក្សប្រជា ជនបានចេញមុខថ្កោលទោស និងបានអំពាវនាវដល់សមត្ថកិច្ចឱ្យចាត់វិធានការតាមផ្លូវច្បាប់ ។ លោក
ផៃ ស៊ីផាន បញ្ជាក់ទៀត ថា កម្ពុជាមិនមានការរំលោភសិទ្ធិមនុស្សនោះទេ ចំណែកឯលិទ្ធិប្រជាធិបតេយ្យវិញនោះ នៅ
កម្ពុជាកំពុងតែដំណើរការទៅមុខបា នយ៉ាងរលូន ៖ « ការកើតឡើងនូវអំពើហឹង្សាលើតំណាងរាស្ត្រ ២ រូបកាលពីឆ្នាំកន្លង
ទៅ គណបក្សកាន់អំណាចបានថ្កោលទោសនិងបានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការណ៏ផ្លូវច្បាប់រួចហើយ » ។លោក ផៃ ស៊ីផាន ឱ្យដឹងយ៉ាងដូច្នេះតាមរយៈគណនីហ្វេសប៊ុករបស់លោកផ្ទាល់ កាលពីថ្ងៃទី២៦ មេសា ម្សិល
មិញនេះ ក្រោយពេលរដ្ឋសភានៅប្រទេសហ្វីលីពីន បានអំពាវនាវឲ្យបណ្តាប្រទេស ដែលមានការរំលោភសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យ ចាត់វិធានការណ៍ដើម្បីលុបបំបាត់អំពើរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងចាត់វិធាន
ការណ៍យ៉ាងណាកុំឲ្យកើតមានឡើងជាថ្មីទៀត។
- - - - - - - - - - - - - - - - -
ប្រភព៖VIM