ត្រឡប់ក្រោយ

​លោ​ក​​កឹ​ម​​សុ​ខា​​នឹង​​ធ្វើ​ដំ​ណើ​រទៅ​អា​មេ​រិ​ក​នៅ​ស​ប្ដា​ហ៍​ក្រោ​យ​ដើ​ម្បី​ជួ​ប​ជា​មួ​យម​​ន្ត្រី​សំ​ខា​ន់​ៗនៃ​រ​ដ្ឋបា​ល​លោ​ក​ប្រ​ធានា​ធិ​ប​តី​​​​​​ដូ​ណា​ល់​ ត្រាំ​​​

 

- - - - - - - - - - - - - - - - -

 

កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិលោក បានឱ្យដឹងថា រូបលោកនឹងធ្វើដំណើរទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅ
សប្ដាហ៍ក្រោយនេះ ។លោក កឹម សុខា ឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី២៦ មេសា ម្សិលមិញ
នេះ រំលងបាន១ថ្ងៃ ក្រោយពេលរូបលោកបានជួបពិភាក្សាការងារជាមួយលោក លោក ប៉ាទ្រិក មើហ្វី
(W. Patrick Murphy) ជា ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីភិក នៅក្នុងស្ថាន
ទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាកាលពីរសៀលថ្ងៃ២៥ ដោយបានលើកឡើងអំពី ស្ថានភាពនយោបាយមុនការបោះ
ឆ្នោត និងអំពីដំណើរការនៃការបោះឆ្នោត។លោក កឹម សុខា បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងមានជំនួបជាមួយមន្ត្រីសំខាន់ៗនៃរដ្ឋបាល
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងសមាជិករដ្ឋសភា ព្រឹទ្ធសភា សហរដ្ឋអាមេរិកផងដែរ ៕

- - - - - - - - - - - - - - - - -

 ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា