ត្រឡប់ក្រោយ

តុលាការ​សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​ គ.ជ.ប ៦​ខែ​ទៀត

 

- - - - - - - - - - - - - - - - -

 

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៧ មេសា សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធ​មនុស្ស ៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ៦ខែ​បន្ត​ទៀត ករណី​ដែល​តុលាការ​ចោទ​ពួកគេ ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។លោក អំ សំអាត មន្ត្រី​ជាន់ខ្ពស់​អង្គការ​លីកាដូ (Licadho) ឲ្យ​ដឹង​ថា នេះ​ជា​នីតិវិធី​ចុង​ក្រោយ ដែល​អាច​ឲ្យ​តុលាការ​លើក​ពេល​ឃុំ​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន ៣​ដង ដែល​ក្នុង​១ដង មាន​រយៈពេល​៦ខែ ក្រោយ​ពេល​ឃាត់​ខ្លួន មុន​សវនាការ​ជំនុំជម្រះ។គិត​មក​ត្រឹម​ថ្ងៃ​ទី២៧ មេសា មន្ត្រី​សមាគមអាដហុក (ADHOC) ៤​រូប គឺ​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី រួមនឹង​មន្ត្រី​ គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​​១​ឆ្នាំ​គត់​ហើយក្នុង​ថ្ងៃ​ដដែល​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង៥។

- - - - - - - - - - - - - - - - -

ប្រភព៖FRA

https://goo.gl/6TYJCd

 

 

 

 

 

 

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា