ត្រឡប់ក្រោយ

គ​ជ​ប​ បើ​ក​ក​​ម្ម​វិ​ធី​ប​ណ្តុះ​ប​ណ្តា​ល​​គ​ធ​.​ខ​ប​​តំ​ណា​ង​គណ​​បក្ស​ន​យោ​បា​យ​​និ​ង​អ​ង្គ​កា​រ​មិ​នមែ​ន​​រ​ដ្ឋា​ភិ​បា​ល​​​​​

 

- - - - - - - - - -- - - - - - - - - - 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គជប ) បានរៀបចំបើកវគ្គបណ្ដុះបណ្ដាល គធ.ខប តំណាងគណបក្សនយោ
បាយ និងអង្គការមិនមែនរដ្ឋាភិបាលស្តីពី ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ។គជប បានបញ្ជាក់តាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃច័ន្ទនេះថា កម្មវិធីបណ្ដុះបណ្ដាល គធ.ខប តំណាងគណបក្សនយោ
បាយ និងអង្គការមិនមែនរដ្ឋាភិបាលនេះ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៧ : 
៣០នាទី ។ គជប បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា 
ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ ( អគារ S ) ៕ 

- - - - - - - - - -- - - - - - - - - - 

ប្រភព៖VIM

https://goo.gl/vc4cQe

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា