- - - - - - - - - -- - - - - - - - - -
គណបក្សប្រឆាំង និងសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភ ចំពោះការបោះពុម្ពសន្លឹកឆ្នោតលើសរហូតដល់ជាង ២០% ដែលត្រូវចំណាយថវិកាសម្រាប់បោះពុម្ពអស់ទឹកប្រាក់ចំនួន ២ លានដុល្លារដែលនឹងត្រូវបញ្ចប់ការបោះពុម្ព នៅថ្ងៃទី ២៣ ខែ ឧសភា ស្របពេលដែលសហភាពអឺរ៉ុប បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនតែ ៣ នាក់ប៉ុណ្ណោះ មកឃ្លាំមើលដំណើរការបោះឆ្នោតឃុំសង្កាត់នេះ។គ.ជ.ប. បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ដោយសរសេរថា កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានជួបពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក ចច អេដហ្គឺ (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ក្នុងជំនួបនោះ ភាគីសហភាពអឺរ៉ុប បានប្រាប់លោក ទេព នីថា ថា ខ្លួនបាននាំក្រុមកាងាររបស់ខ្លួនមកជួប គ.ជ.ប ដោយក្រុមនេះ ជាក្រុមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា ពីចុងខែ មេសា ឆ្នាំ ២០១៧ រហូតដល់ក្រោយការបោះឆ្នោតឃុំ សង្កាត់។
- - - - - - - - - -- - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍