ត្រឡប់ក្រោយ

បក្ស​កាន់អំណាច​នឹង​ចាយ​ច្រើនជាង​បក្សប្រឆាំង​លើ​ការងារ​សង្កេត​ការបោះឆ្នោត​

 

- - - - - - - - - -- - - - - - - - - - 

 

បក្សប្រឆាំង គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជា ២០​ម៉ឺន​ដុល្លារ ទៅដល់​អ្នកសង្កេតការ​បោះឆ្នោត​។ ចំណែកឯ បក្ស​កាន់អំណាច មិនទាន់​កំណត់​ឲ្យ​ជាក់លាក់​នោះទេ ថា​នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត​។ ប៉ុន្តែ បក្ស​កាន់អំណាច ហ៊ាន​អះអាង​ជាមុន​ថា ការចំណាយ​ថវិកា សម្រាប់​អ្នកសង្កេតការ​បោះឆ្នោត នឹងមិន​ឲ្យ​តិចជាង​បក្សប្រឆាំង ឡើយ​។

ក្នុងអំឡុង​នៃ​ដំណើរ​បំពេញបេសកកម្ម​របស់​ខ្លួន នៅឯ​សហរដ្ឋអាមេរិក អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ច្រើន អំពី​ការបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខ​។ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ លោក កឹម សុខា បានលើកឡើង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​សហរដ្ឋ​មេ​រិ​ក ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​ពង្រាយ​អ្នកសង្កេតការ​បោះឆ្នោត ជាង​៤​ម៉ឺន​នាក់ នៅតាម​ការិយាល័យ​បោះឆ្នោត​ជាង​២​ម៉ឺន នៅ​ទូទាំងប្រទេស​។ បើតាម លោក កឹម សុខា ដដែល គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​អ្នកសង្កេតការ​បោះឆ្នោត​២​នាក់ក្នុង​ការិយាល័យ​បោះឆ្នោត​១​។ 

- - - - - - - - - -- - - - - - - - - - 

ប្រភព៖ថ្មីៗ

https://goo.gl/5Os3yI

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា