- - - - - - - - - -- - - - - - - - - -
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាចកាលពីម្សិលមិញបានថ្លែងសារនយោបាយបែបចំអកឡកឡាយចំពោះគោលនយោបាយរបស់គណបក្សប្រឆាំងដែលបានត្រឹមតែសន្យានឹងមិនមានអ្វីជាការពិតនោះទេ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលាសង្កាត់ ប៉ុស្តិ៍រដ្ឋបាល និងផ្លូវបេតុងនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលមានសមាជិកគណបក្សប្រជាជនចូលរួមរាប់រយនាក់។លោក ប៉ា សុជាតិវង្ស បានថ្លែងថា៖ «ការសម្រេចចិត្តបោះឆ្នោតខុសអាចធ្វើឲ្យមានគ្រោះថ្នាក់ទូទាំងប្រទេស។ ដើម្បីបញ្ជៀសគ្រោះថ្នាក់នេះប្រជាពលរដ្ឋត្រូវមានការយល់ដឹងដោយខ្លួនឯងក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយណាមួយ។ ខ្ញុំគិតថាបងប្អូនយើងយល់ច្បាស់ណាស់ថាអ្នកណាដែលមានគុណបំណាច់នាំប្រទេសជាតិនេះឲ្យរស់បានអ្នកណាដែលបានខិតខំដូចរដ្ឋាភិបាលយើងបច្ចុប្បន្នដែលខិតខំអភិវឌ្ឍប្រទេសជាតិដែលយើងបានខិតខំថែរក្សា សន្តិភាព ស្ថិរភាព នយោបាយបានរាល់ថ្ងៃនេះគឺជាការលះបង់ធំធេងណាស់សម្រាប់សង្គមជាតិកម្ពុជាយើង»។
- - - - - - - - - -- - - - - - - - - -
ប្រភព៖ភ្នំពេញប៉ុស្ដិ៍