- - - - - - - - - -- - - - - - - - - -
លោក ហួត វុទ្ធី ឬហៅ លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ មិនចូលបំភ្លឺតាមដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះទេ។សេចក្តីថ្លែងការណ៍កាលពីម្សិលមិញ អាស៊ីសេរីឲ្យដឹងថា លោក ជុន ច័ន្ទបុត្រ មិនវិលត្រឡប់មកប្រទេសកម្ពុជាវិញទេ បន្ទាប់ពីចាកចេញកាលពីចុងសប្តាហ៍មុន។សេចក្តីថ្លែងការណ៍បន្តថា អាជ្ញាធរបានជ្រើសរើសយកករណីប្រឆាំងរូបលោក មកធ្វើជារឿងនយោបាយ ក្នុងចេតនាបង្វែងការចាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញនារដូវកាលបោះឆ្នោត។សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ពីការបារម្ភចំពោះសុវត្ថិភាព និងគ្មានជំនឿលើការអនុវត្តច្បាប់មកលើ លោក ជុន ច័ន្ទបុត្រ។
- - - - - - - - - -- - - - - - - - - -
ប្រភព៖VOD