ត្រឡប់ក្រោយ

តុ​លា​ការ​ប្រ​កា​ស​តាម​ចា​ប់​​ខ្លួ​ន​លោ​ក ​ជុ​ន​​ច័​ន្ទ​បុ​ត្រ ​​​

 

- - - - - - - - - -- - - - - - - - - - 

តុលាការសាលាដំបូងរាជធានីភ្នំពេញបានប្រកាសថា នឹងនាំខ្លួនលោក ជុន ច័ន្ទបុត្រ ប្រសិនបើប្រទះឃើញលោកនៅកន្លែង
ណា មួយនោះ ក្នុងករណីដែលលោក ជុន ច័ន្ទបុត្រ នៅតែបដិសេធមិនចូលខ្លួនតាមការបង្គាប់បញ្ជារបស់តុលាការទេនោះ។សាលាដំបូងនៅថ្ងៃនេះបានចេញសេចក្តីថ្លែងការណ៍ និងដីកាសម្រេចបង្គាប់ឲ្យលោក ជុន ច័ន្ទបុត្រ ចូលខ្លួនទៅតុលាការ 
និងសម្រេចបន្ត ចាត់ការលើសំណុំរឿងទៅលើឈ្មោះ ហួត វុទ្ធី ហៅ ជុន ចន្ទ័បុត្រ ជាជនសង្ស័យដោយអនុវត្តស្របតាម
បទបញ្ញត្តិ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ ។លោក ជុន ច័ន្ទបុត្រ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបន្លំ ខ្លួនចូលពន្ធនាគារព្រៃស នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះដើម្បីសាកសួរអំពីដំណើររឿងផ្តល់សេចក្តីប្រកាសដោយភូតកុហកបន្លំខ្លួនចូលពន្ធនាគារ។

- - - - - - - - - -- - - - - - - - - - 

ប្រភព៖VIM

https://goo.gl/OyU58u

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា