ត្រឡប់ក្រោយ

រ​ដ្ឋា​ភិ​បាល​សោ​ក​ស្ដា​យ​ដែ​ល​យុ​វ​ជន​មា​តា​ធ​ម្ម​ជា​តិ​ឃើ​ញ​មាន​កា​រ​លួ​ច​បូ​ម​ខ្សា​ច់​ តែ​មិ​ន​​រា​យ​ការ​ណ៍​ទៅ​​ក្រ​សួ​ង​ឱ្យ​បា​នដឹ​ង​​​​​

 

- - - - - - - - - - - - - - - -

មន្រ្តីរបស់រដ្ឋាភិបាលបានថ្លែងសារប្រតិកម្ម និងបង្ហាញពីក្ដីសោកស្ដាយរបស់ខ្លួនចំពោះយុវជនរបស់អង្គការមាតាធម្មជាតិ
មួយរូប ដែលបានឃើញហេតុការណ៍នៃការលួចបូមខ្សាច់របស់ក្រុមហ៊ុន តែមិនព្រមរាយការណ៍ទៅក្រសួងដើម្បីចុះទៅ
អន្តរាគមន៍ ។លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងតាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២ ឧសភា ម្សិលមិញនេះថា ជាកំហុសរបស់យុវជនដោយខ្លួនឯង ដែលឃើញមានការលួចបូមខ្សាច់ចេញពីតំបន់ហាម
ឃាត់ ប៉ុន្តែមិនព្រមរាយការណ៍ទៅក្រសួង ឬក៏អាជ្ញាធរដើម្បីចុះទៅអន្តរាគមន៍ដោយផ្ទាល់ ។ លោកបន្តលើកឡើងថា ទង្វើ
នេះប្រៀបបានដូចទៅនឹងករណីឃើញចោរហើយតែមិនព្រមហៅប៉ូលីសឱ្យចាប់ តែបែជាស្រែកថា ចោរ ហើយចាំថតវីដេ
អូទៅវិញ ៖ « សោកស្តាយនៅត្រង់ថា ប្រសិនពេលប្អូនឃើញហេតុការណ៍នេះភ្លាម ប្អូនទាក់ទងមកក្រសួងភ្លាម ដើម្បីចូល
រួមសហការណ៍ ម្លេះសមតែអាចចាប់បាននៅនឹងកន្លែង រឺដឹងកាន់តែច្បាស់ថាខុសច្បាប់រឺក៏អត់? » ។កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០១៧ អង្គការមាតាធម្មជាតិ បានបង្ហោះវីដេអូមួយ អមដោយអត្ថបទសរសេរដោយខ្លីថា លីម 
គីមស័រ បានដាក់សំនួរធ្ងន់មួយទៅកាន់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បន្ទាប់ពីសកម្មជនរូបនេះបាន
រកឃើញថា នៅតែមានការលួចនាំខ្សាច់ចេញទៅក្រៅប្រទេសស្របពេលដែលក្រសួងកំពុងតែហាមឃាត់។

- - - - - - - - - - - - - - - -

ប្រភព៖VIM

https://goo.gl/idQzAL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា