ត្រឡប់ក្រោយ

លោក សុខ ឥសាន ៖ CNRP នឹងត្រូវជួបហានិភ័យ យ៉ាងធ្ងន់ធ្ងរ

 

- - - - - - - - - - - - - - - -

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងថា គណបក្សសង្រ្គាះជាតិ (CNRP) ​នឹងត្រូវជួបហានិភ័យយ៉ាងធ្ងន់ធ្ងរ នៅអាណត្តិខាងមុខ។ លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ថា គណបក្សប្រជាជនកម្ពុជា មានសមាជិកជាង ៥ លាននាក់ ហើយសមាជិក-សមាជិកា ដែលបានទៅចុះឈ្មោះបោះឆ្នោត មានចំនួន ៦៨ ភាគរយ នៃចំនួនចុះឈ្មោះបោះឆ្នោតសរុប ដែលមានចំនួន ៧, ៨ លាននាក់  ។ លោក សុខ ឥសាន បន្តទៀតថា គ្រាន់តែអ្នកបានចុះឈ្មោះរួច គឺមានចំនួនលើសពី៥០ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ចុះទំរាំ ​​បូកជាមួយអ្នកមកសុំរួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ជាហូហែរ រៀងរាល់ថ្ងៃនោះ គឺគណបក្សប្រជាជនកម្ពុជា នឹងមានលទ្ធភាពឈ្នះឆ្នោត ដោយស្វ័យប្រវត្តិ មិនបាច់សង្ស័យឡើយ។ អ្នកនាំពាក្យបក្សកាន់អំណាថា ចំពោះគណបក្សសង្គ្រោះជាតិវិញ កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សនេះ បានឡើងសំឡេងដល់កំរិតខ្ពស់បំផុតហើយ គឺបានតែ ៥៥ កៅអីប៉ុណ្ណោះ  ដោយរួមមាន សមាគមអ្នកប្រជាធិបតេយ្យ របស់លោកតា ម៉ម សូណង់ដូ ចូលរួម ខាងលោក សួន សេរីរដ្ឋា ក៏ជួយបោះឆ្នោតឲ្យផងដែរ។

- - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/fCCl7f

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា