សេចក្ដីបំភ្លឺស្ដីពីការបោះពុម្ភសន្លឹកឆ្នោត ៖ គ.ជ.ប បានបោះពុម្ភសន្លឹកឆ្នោតមានចំនួន ៩,៤២៦,៦០០ សន្លឹក ដែលធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៧,៨៦៥,០៣៣ នាក់។សន្លឹកឆ្នោតត្រូេះបានបោះពុម្ភជាសៀវភៅ ១ក្បាល មាន ៥០សន្លឹក និងបែងចែកទៅតាមការិយាល័យបោះឆ្នោតចំនួន ២២,១៨៨ ការិយាល័យ។ក្នុងសេចក្ដីប្រកាសបានបន្ដទៀតថាយោងតាមមាត្រា ១០២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គ.ជ.ប ត្រូវបោះឆ្នោតគ្រប់ចំនួនសម្រាប់ឃុំ សង្កាត់នីមួយៗតាមចំនួនក្នុងបញ្ញីឈ្មោះបោះឆ្នោត។ដើម្បីធានាឲ្យសន្លឹកឆ្នោតគ្រប់គ្រាន់ គ.ជ.ប បានបោះពុម្ភសន្លឹកឆ្នោតលើសពីចំនួនអ្នកបឡឆ្នោតចំនួន ១,៥៦១,៥៦៧សន្លឹក សម្រាប់ការិយាល័យនីមួយៗបម្រុងទុកក្នុងករណីសន្លឹកឆ្នោតខូច។