- - - - - - - - - - - - - - - -
ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមពីលើការ ទទួលស្គាល់វិសោធនកម្មលក្ខនិ្តកៈផ្ទៃក្នុង របស់គណបក្ស សង្រ្គោះជាតិ (CNRP)ដែលបាន ធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។ក្រសួងមហាផ្ទៃនៅថ្ងៃទី៣ ឧសភា ឆ្នាំ បានផ្ញើលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ទៅឲ្យគណបក្សនេះវិញ ក្រោយពីគណបក្ស បានដាក់លិខិតសុំតម្កល់ វិសោធនកម្មលក្ខន្តិកៈថ្មីគណបក្ស ដែលសមាជវិសាមញ្ញគណបក្ស បានធ្វើវិសោធនកម្ម លើប្រការ៤៧ថ្មី ទៅជាប្រការ៤៧ថ្មី(មួយ) និងបានអនុម័តកែតម្រូវលេខរៀង ជំពូកទី១០ ទៅជាជំពូកទី៩វិញ កាលពីថ្ងៃទី២៦ ខែ មេសា ដើម្បីសុំឲ្យក្រសួងមហាផ្ទៃ ទទួលស្គាល់លក្ខន្តិកៈថ្មីរបស់ខ្លួន ឈានទៅទទួលស្គាល់អនុប្រធាន គណបក្សសង្រ្គោះជាតិ។លោក ស ខេង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ច ប្រជុំការពារដំណើរការ រៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃព្រឹកទី៤ ឧសភា ថា ក្រសួងបានផ្ញើ លក្ខន្តិកៈទៅគណបក្សសង្រ្គោះជាតិវិញហើយ។លោកបន្តថា “យើងអត់មានអីជំទាស់កើតទេ។ខ្ញុំធ្វើតាមច្បាប់ ធ្វើតាមតួនាទីរបស់ខ្ញុំ កាលណាឯកសារគាត់ (CNRP)តម្កល់នៅក្រសួងមហាផ្ទៃយ៉ាងម៉េច គឺគាត់ត្រូវគោរតាមនុង ដល់គាត់មិនគោរព ឲ្យខ្ញុំទៅគោរពជំនួស គាត់ វាអត់កើត។
- - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល