- - - - - - - - - - - - - - - -
ភ្នំពេញ៖ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវចាត់ចែងតាមផែនការ សកម្មភាពនៃតួនាទី និងភារកិច្ចរបស់ខ្លួនបន្ដទៀត ដើម្បីធ្វើយ៉ាងណាធានា ឲ្យបាននូវការបោះឆ្នោត មួយប្រកបដោយបរិយាកាស ស្ងប់ស្ងាត់ និងគ្មានការគំរាមកំហែង អំពើហិង្សា ។ លោក ស ខេង បានមានប្រសាសន៍ ក្នុងពិធីប្រជុំការពារ ដំណើរការរៀបចំ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ថា "ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិតទី៤ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខហេតុនេះ បានជាគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍ រៀបចំកិច្ចប្រជុំការងារក្នុងពេលនេះ ដើម្បីពិភាក្សាដាក់ចេញ នូវគោលការណ៍ ក៏ដូចជាការចាំបាច់ទាំងឡាយ សម្រាប់បណ្ដាផ្នែកពាក់ព័ន្ធ ទាំងអស់យកទៅចាត់ចែង ផែនការសកម្មភាពតាមតួនាទី ភារកិច្ចរបស់ខ្លួនបន្ដទៀត ធ្វើយ៉ាងណាធានាឲ្យបាននូវ ការបោះឆ្នោតមួយប្រកប ដោយបរិយាកាសស្ងប់ស្ងាត់ និងគ្មានការគំរាម កំហែង អំពើហិង្សា ដោយ សេរីភាព ត្រឹមត្រូវ និងយុត្តិធម៌" ។
- - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល